12 bet

header ads


ក្នុងនាមជាប្រធានសមាគមសិល្បៈអ្នកឧកញ៉ា ម៉ៅ ចំណាន និងក្រុមការងារបានទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២៨កន្លងទៅនៅគេហដ្ឋានលោកតាដែលស្ថិតនៅក្នុងខេត្តកំពត។ ទិដ្ឋភាពដ៏គួរឱ្យសោកសៅនេះបានធ្វើឱ្យមហាជនដែលស្រឡាញ់និងគាំទ្រលោកតាមានការសោកសង្រេងជាខ្លាំងចំពោះការបាត់បង់នូវធនធានមនុស្សដែលជាព្រឹទ្ធាចារ្យកោសល្យវោហារម្នាក់ ។ ការទទួលមរណភាពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធ្វើឱ្យមហាជនទាំងក្នុងនិងក្រៅសិល្បៈមានការសោកស្តាយនិងរំជួលចិត្តជាខ្លាំង ព្រោះជាការបាត់បង់វីរសិល្បករជំនាញចាប៉ីដងវែងដ៏មានទេពកោសល្យម្នាក់។គិតមកដល់ពេលនេះលោកតាបានបន្សល់នូវស្នាដៃជាច្រើនរាប់មិនអស់ដល់ប្រទេសដែលស្នាដៃចុងក្រោយរបស់លោកតាគឺបទ « Time To Rise «ដែលច្រៀងរួមគ្នាតារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា កាលពីអំឡុងឆ្នាំ ២០២១ ។ ប៉ុន្តែគួរឱ្យស្តាយនៅក្នុងពាក់កណ្តាលឆ្នាំ ២០២៤លោកតាក៏បានលាចាលោកក្នុងជន្មាយុ ៨០ឆ្នាំដោយសាររោគាពាធ ។ ការចាកចេញទៅរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ បានធ្វើឱ្យមហាជនទាំងក្នុងនិងក្រៅពិភពសិល្បៈមានការរំជួលចិត្តជាខ្លាំង ។ ក្នុងនោះលោក ជំទាវ ម៉ៅ ចំណាន ដែលជាប្រធានសមាគមក៏បានចូលរួមរំលែកទុក្ខក្រុមគ្រួសារសពក៏បានចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចសពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននាភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

អ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក៏បាននាំយកបច្ច័យផ្ទាល់ខ្លួន និងពីសមាគមសិល្បករខ្មែរសរុបចំនួន៤ ០០០ ០០០ រៀល ដើម្បីចូលចាប់មគ្គផលជាមួយនឹងក្រុមគ្រួសារលោកតា គង់ ណៃ ផងដែរ។ មានការលាន់មាត់សរសើរពីសំណាក់មហាជនថាក្រោយពីអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ឡើងកាន់តំណែងមិនបានប៉ុន្មានផងឃើញថាអ្នកឧកញ៉ាហាក់មានភាពស្វាហាប់ក្នុងសកម្មភាពសិល្បៈហើយរំពឹងថាសិល្បៈខ្មែរនឹងមានការរីកចម្រើនក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

12 bet: Previous Post 12 bet: Next Post