12 bet

header ads


មានការវែកញែកពេញបណ្តាញសង្គមក្រោយបានឃើញកូនប្រុសច្បងតារាចម្រៀង ព្រាប សុវត្ថិ ពាក់សក្តិ ១យ៉ាងសង្ហាបើទោះគេនៅវ័យក្មេងក្តី ។ ជាមួយនឹងការសរសើរពីសំណាក់អ្នកគាំទ្រ ស្រាប់តែគេបានឃើញ ឌីជេ កណ្តុរ បានលើកឡើងថា«ខ្មាស់ក្មួយមិនហ៊ានមើលទេ» ធ្វើឱ្យមានការបញ្ចេញមតិថា ឌីជេ សក់វែងរូបនេះច្រណែន កំលោះសង្ហា សុវត្ថិ មុនីវណ្ណ។
ថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពីបានឃើញតារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ បានបង្ហាញវីដេអូមួយដោយមានស្លៀកឈុតទាហានយ៉ាងសង្ហាដោយមានពាក់សក្តិ១ថែមទៀត ។ ក្នុងនោះក៏មានអ្នកលាន់មាត់ថាឃើញតែច្រៀងស្ងាត់ៗអាយដលពាក់សក្តិ១ ។ខ្លះទៀតក៏បានសរសើរថា សុវត្ថិ មុនីវណ្ណ ជាអ្នកចម្រៀងហើយជាទាហានទៀតពិតជាមានសមត្ថភាពទាំងវ័យក្មេងមែន ។  ជាមួយនឹងការខមិនហូរហែរពីសំណាក់អ្នកលេងបណ្តញសង្គមគេក៏បានឃើញ ឌីជេ កណ្តុរ បានបង្ហោះរូបភាពកូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ ដោយភ្ជាប់ជាមួយសំណេរបែបចាក់ដោតថា«អបអរសាទរក្មួយ ពូមិនហ៊ានមើលទេ ខ្មាសក្មួយពេកអរគុណមេៗដែលមើលមិនឃើញខ្ញុំ»។

ការបង្ហោះរបស់ ឌីជេ កណ្តុរ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលរួមបញ្ចេញមតិជាច្រើន តែក៏មានអ្នកខ្លះបានដាស់តឿនដល់ ឌីជេ កណ្តុរ ថា «កុំផុសចឹងគេគិតថាបងឯងច្រណែនគេហើយ» «ការបង្ហាញភាពច្រណែនយើងរឹតតែអត់បានកុំបកថានេះមិនមែនជាការច្រណែន» ប៉ុន្តែយ៉ាងណា ឌីជេ កណ្តុរ បានប្រាប់ថាខ្លួនមិនបានច្រណែនទេមើលឃើញកន្លែងណាថាច្រណែនជាមួយតារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

12 bet: Previous Post Next Post