12 bet

header ads


ខុសពីប្តីប្រពន្ធដទៃក្រោយរៀបការតារាចម្រៀងរូបរាងតូចស្រឡូន សុវតិ្ថ ឌីធារិកា ​មិនបានចេញទៅកម្សាន្តនៅទីណាភ្លាមៗឡើយពោលគឺអ្នកនាងប្រឹងសម្រុកធ្វើការមិនដកដៃបើទោះក្លាយជាកូនប្រសារអ្នកមានមុខមាត់ក្តី ។ ប៉ុន្តែយ៉ាងណាស្របពេលអាជីពសិល្បៈរាងរយាលដោយសាររដូវវស្សា សុវត្ថិ ឌីធារិកា និងស្វាមីបានដឹកដៃគ្នាទៅលេងប្រទេសបារាំងយ៉ាងរីករាយនិងហាយសូរផងដែរ។

គួរបញ្ជាក់ថាបន្ទាប់ពីមានស្វាមី សុវត្ថិ ឌីធារិកា កាន់តែមមាញឹកខ្លាំងនៅក្នុងអាជីពសិល្បៈ ជាពិសេសការចេញច្រៀងនៅកម្មវិធីនានាដោយមិនសម្រាកនោះទេបើទោះទើបរៀបការថ្មីថ្មោងក្តី ។បន្ថែមពីនេះតារាចម្រៀងរូបរាងតូចច្រឡឹងរូបនេះក៏បានងាកមកបន្ថែមអាជីពលក់អនឡា ញមួយទៀត។ក្នុងនោះ សុវត្ថិ ឌីធារិកា បានប្រាប់ថាខ្លួនមិនមែនជាមនុស្សទំនេរទេឱ្យតែមានឱកាសនិងពេលវេលាគ្រប់គ្រាន់គឺធ្វើហើយ ។ម្យ៉ាងស្វាមីក៏មិនបានហាមឃាត់ឬរារាំងមិនថាការងារសិល្បៈឬរបរអនឡាញនោះទេ។ អ្វីដែលគួរឱ្យកត់សម្គាល់ដោយសារមិនបានសម្រាកពេលរៀបការរួចទើបនៅក្នុងពេលនេះ សុវត្ថិ ឌីធារិកា និងស្វាមីបានធីបការងារចោលមួយឡែកហើយបានបណ្តើរគ្នាទៅកម្សាន្តនៅប្រទេសបារាំងយ៉ាងរីករាយដើម្បីរិតបន្តឹងជីវិតប្តីប្រពន្ធឱ្យកាន់តែផ្អែមល្ហែមទ្វេរដង។

បើតាមការលើកឡើងរបស់តារាចម្រៀង សុវត្ថិ ឌីធារិកា បានឱ្យដឹងថាពេលនេះអ្នកនាងនិង ស្វាមីបានទៅដល់ប្រទេសបារាំងដោយសុខសុវត្ថិភាពហើយ ។ ក្នុងនោះតារាចម្រៀងរូបនេះមិនបានប្រាប់ពីរយៈពេលនៅក្នុងដំណើរកម្សាន្តនៅក្រៅប្រទេសឡើយ។ ក្រៅពីការជូនពរពីសំ ណាក់អ្នកគាំទ្រក៏មានការជូនពរឱ្យតារាចម្រៀងរូបនេះឆាប់បានទទួលសមាជិកថ្មីដូចបំណងប្រាថ្នាព្រោះអ្នកនាងបាននិយាយថាចង់បានកូនភ្លាមៗក្រោយរៀបការរួច ។ ក្រៅពីការបង្ហាញខ្លួននៅក្នុងសកម្មភាពនានាចុងក្រោយនេះ សុវត្ថិ ឌីធារិកា ហាក់មិនទាន់មានបទចម្រៀងថ្មីៗនៅក្នុងផលិតកម្មថោនសម្រាប់ប្រិយមិត្តនៅឡើយទេ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

12 bet: Previous Post Next Post