12 bet

header ads


ក្នុងនាមជាមនុស្សរបស់មហាជនតារាចម្រៀង ខេម ក៏បានចេញមុខឈឺឆ្អាល និងដាស់តឿនដល់អាណាព្យាបាលគ្រប់រូបក្រោយបានឃើញការប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ជាថារកឃើញកុមារជិត ៧០០នាក់មានជំងឺទឹកនោមផ្អែមប្រភេទទីមួយ។តារាចម្រៀងសំឡេងស្អករូបនេះក៏បានលើកជាយោបល់ថា ផលិតផលក្នុងស្រុកមួយចំនួនកុំដើម្បីលុយភ្លេចគិតពីអាយុជីវិតពល រដ្ឋខ្លួន ។
ក្នុងពេលនេះតារាចម្រៀង ខេម មិនបានស្នាក់នៅក្នុងស្រុកកំណើតឡើយ ពោលលោកនិងគូស្នេហ៍ ស្រីកា បានបណ្តើរគ្នាទៅកម្សាន្តនៅក្រៅប្រទេសយ៉ាងមានក្តីសុខ ។ ប៉ុន្តែយ៉ាងណាលោកក៏នៅតែមានបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រផងដែរ ។ 
ទោះមិនបានស្នាក់នៅក្នុងប្រទេ ស តែក្រោយពីបានឃើញការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់មន្ទីរពេទ្យ គន្ធបុប្ជា ដែលបានរកឃើញកុមារកម្ពុជាប្រមាណជាជិត ៧០០នាក់មានជំងឺទឹកនោមផ្អែមប្រភេទទីមួយនោះតារាចម្រៀង ខេម បាន​​បង្ហាញនូវការចាប់អារម្មណ៍និងបានបញ្ចេញសារដែលបង្ហាញពីការបារម្ភថា«រកឃើញកុមារមានជំងឺទឹកនោមផ្អែម៧០០ជាងនាក់សូមប្រុងប្រយត្ន័និងមើលថែកូន ៗចៅៗអោយបានល្អគ្នាមិនដឹងអីទេកំណត់អោយគ្នាញាំអាហារអោយបានត្រឹមត្រូវកុំតាមចិត្តក្មេងហើយផលិតផលក្នុងស្រុកមួយចំនួន កុំដើម្បីលុយភ្លេចគិតពីអាយុជីវិតពលរដ្ឋខ្លួន»។
ជុំវិញទស្សនៈរបស់តារាចម្រៀង ខេម បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការពេញចិត្តជាខ្លាំង។ខ្លះក៏បានលាន់មាត់សរសើរដល់តារាចម្រៀងរូបនេះដែលតែងមានទឹកចិត្តជួយឈឺឆ្អាលនិងព្រួយបារម្ភចំពោះរឿងមួយចំនួននៅក្នុងសង្គម។ ខេម ក៏ជាតារាចម្រៀងម្នាក់ដែលទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រតាមរយៈបទចម្រៀងពីរោះៗជាច្រើនបទដែលលក្ខណៈពិសេសរបស់លោកគឺសំឡេងស្អកតែមានទឹកដម ។ 
ប៉ុន្តែចុងក្រោយនេះតារាចម្រៀង ខេម ក៏មិនសូវមានបទចម្រៀងផ្ទុះខ្លាំងដូចមុនទេ តែមិនចោទជាបញ្ហាព្រោះពេលនេះលោក និងគូស្នេហ៍កំពុងសាកថ្មជីវិតនៅក្រៅប្រទេសយ៉ាងផ្អែមល្ហែម៕  
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

12 bet: Previous Post 12 bet: Next Post