12 bet

header ads


ជឿជាក់អ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាអ្នកជំនួញដែលមានឈ្មោះល្បីល្បាញតាមអនឡាញ Love Riya ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា កា លពីថ្ងៃទី ០១កន្លងទៅ ។ 
ប៉ុន្តែយ៉ាងណាកាលពីថ្ងៃទី ០២ ម្សិលមិញនេះឧកញ៉ាថ្មីថ្មោងរូបនេះបែរជាបង្ហោះសារថា«រៀនបានតិចហើយល្ងង់ទៀត»ដែលគេមិនថាតើការបង្ហោះបែបនេះរបស់លោកស្រីចង់សំដៅមកលើខ្លួនឯងឬនរណាឡើយ ។
គួរឱ្យដឹងដែរថា Love Riya  ដែលមានឈ្មោះពិតប្រាកដ ឆេង ស្រីរ័ត្ន បានសាងប្រជាប្រិយភាបរបស់ខ្លួនតាមរយៈមុខរបរលក់អនឡាញដែលត្រូវគេមើលឃើញថាជោគជ័យខ្លាំងមិនធម្មតាឡើយ ។ មិនតែប៉ុណ្ណោះអ្នកជំនួញរូបនេះក៏ហាយសូរជាខ្លាំងតាមរយៈការប្រើប្រាស់សម្ភារៈទំនើបៗមិនថាកាបូបនិងរថយន្តឡើយ ។ 
យ៉ាងណាមិញថ្មីៗនេះ Love Riya  បានបង្ហាញរថយន្តទំនើបៗរបស់ខ្លួនមិនតិចជាងដប់គ្រឿងនោះទេ ។ ក្រៅពីនេះ Love Riya   ក៏បានចូលរួមនៅក្នុងកម្មវិធីមនុស្សធម៌ជាបន្តបន្ទាប់ ហើយជាលទ្ធផលនៅក្នុងថ្ងៃទី ០១ ដើមខែកក្កដា នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា។ 

ក្នុងនោះគេបានឃើញលោក ហេង គឹមហៀង ជាស្វាមីរួម តារាកំប្លែង ខ្ញុង រួមនិងអ្នកគាំទ្រជាច្រើនបានចូលរួមសាទរចំពោះគោរមងារថ្មីរបស់អ្នកជំនួញអនឡាញ Love Riya   ។ 
អ្វីដែលកត់សម្គាល់ទទួលបានគោរពងារជា ឧកញ៉ា ក្តៅៗមិនបានប៉ុន្មានផងស្រាប់តែ Love Riya    បានបង្ហោះសារខ្លីដែលមានអត្ថន័យយ៉ាងចាក់ដោតថា «រៀនបានតិចហើយល្ងង់ទៀត»។

សារមួយនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចូលរួមបញ្ចេញមតិនិងលើកទឹកចិត្តដល់អ្នកជំនួញរូបនេះគ្រប់គ្នាដោយម្នាក់ៗលើកឡើងស្រដៀងគ្នាថា«រៀនបានតិចតែជោគជ័យក្នុងជីវិត » «រៀនបានតិចតែមានភាពឆ្លាតវៃក្នុងមុខជំនួញគួរឱ្យសរសើរ »។
គួរឱ្យដឹងថាក្រោយពីមានការផ្សព្វផ្សាយពីការឡើងគោរមងារជាឧកញ៉ា របស់ Love Riya គេបានឃើញថាមានទាំងការពេញចិត្តអបអរ និងរិះគន់ពីសំណាក់មហាជននៅក្នុងបណ្តាញសង្គមផងដែរ ។អ្វីដែលកត់សម្គាល់មិនមែនមានតែលោកស្រី Love Riya ទេបច្ចុប្បន្ន​អ្នកជំនួ​ញ​អនឡាញ​​មួយចំនួនត្រូវ​បានព្រះមហា​ក្សត្រ​ត្រាស់​បង្គាប់​ផ្ដល់​គោរម​ងារ​ផ្សេងៗទៅតាមចំនួនទឹកប្រាក់បរិច្ចាគនៅក្នុងការងារជួយសង្គម៕  
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post 12 bet: Next Post