12 bet

header ads


តារាសម្តែងនិងម៉ូដែលដែលកំពុងមានទីផ្សាររីកទូលាយ Melia Constantin បានបង្ហាញការមិនពេញចិត្តក្រោយពីមានអ្នកយករូបភាពរបស់កញ្ញាទៅធ្វើការប្រៀបធៀបពណ៌សម្បុរបែបនេះទាំងកញ្ញាមិនមែនជាអ្នកផ្សព្វផ្សាយ។រូបភាពមួយនេះកញ្ញាថាជាការរើសអើងសម្បុរស្បែកនិង ខុសខ្លាំងណាស់ ។  
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានស្គាល់តារាសម្តែងនិងម៉ូដែលពន្លកថ្មីជាកូនកាត់បារាំងដែលមានសម្រស់ផូរផង់មិនធម្មតាឡើយ។សព្វថ្ងៃតារាវ័យក្មេងរូបនេះក៏កំពុងមានហាង ឆេងខ្ពស់នៅក្នុងការសម្តែងរឿង និងផ្សព្វផ្សាយផលិតផលនានា។ ថ្មីៗនេះ Melia Constantin បានបង្ហាញការមិនពេញចិត្តក្រោយឃើញមានការយករូបភាពរបស់កញ្ញាថតរូបរួមគ្នា ស្រីស្អា ត កុយ អេនណា ដោយមានការកែសម្បូរស្បែករបកស់នាងឡើងសក្បុសដែលកញ្ញាចាត់ទុកថាជាការប្រៀបធៀបសម្បុរស្បែកស និងខ្មៅ ។  ក្នុងនោះ Melia Constantin បានបញ្ជាក់ថាខ្លួនមិនបានផ្សព្វផ្សាយផលិតផលនេះឡើយ នាងអះអាងថាធ្វើបែបនេះគឺពិតជាខុសខ្លាំងណាស់ ។ ភ្ជាប់ជាមួយរូបភាពរបស់ខ្លួនជាមួយស្រីស្អាត កុយ អេនណា តារាសម្តែងកូនកាត់បារាំងរូបនេះបានរៀបរាប់ថា «Hmm.. ការកែសម្រួលនិងការប្រើប្រាស់រូបថតនេះពិតជាខុសខ្លាំងណាស់។ផ្នត់គំនិតរបស់យើងនៃការថតរូបនេះគឺដើម្បីឱបក្រសោបស្បែ ករបស់យើងផ្ទាល់ហើយមនុស្សខ្លះយល់ថាវាកំប្លែងដើម្បីប្រើវាជារូបភាពផ្សព្វផ្សាយសម្រាប់ស្បែកដែលធ្វើឱ្យស្បែកស្កូវ។ (ឡេលាប & ក្រែមលាបស ដែលខ្ញុំមិនបានឧបត្ថម្ភសោះ) ហើយពិតជា sad ណាស់.។
 

ខ្ញុំផ្ទាល់មិនប្រឆាំងនឹងមនុស្សដែលចង់បានស្បែកខ្ចីទេព្រោះចុងក្រោយស្បែកគេហើយគេមានសិទ្ធធ្វើអ្វីតាមចិត្តគេ អោយតែគេសប្បាយចិត្ត និងសុខភាពល្អប៉ុន្តែខ្ញុំពិតជាមិនយល់ស្របជាមួ យមនុស្សដែលប្រើរូបថតនេះក្នុងគោលបំណងខុស ការរើសអើងពណ៌ស្បែកឬផ្សព្វផ្សាយផលិតផលបំបាត់ស្កូវដែលមានគ្រោះថ្នាក់នោះទេ។មានមនុស្សជាច្រើនបាននិយាយថាខ្ញុំមិនអោបក្រសោបពណ៌សម្បុរធម្មជាតិរបស់ខ្ញុំទេ ព្រោះស្បែករបស់ខ្ញុំស្រាលជាងគេបន្តិចនៅស្រុកខ្មែរខ្ញុំនឹងស្មោះត្រង់ជាមួយអ្នកទាំងអស់គ្នាខ្ញុំមិនដែរធ្វើអោយស្បែកខ្មៅទេ ហើយក៏មិនដែររំខានក្នុងការថតក្រោមកំដៅថ្ងៃដោយគ្មានគម្របឬឡេការពារកំដៅថ្ងៃដែរ ពណ៌ស្បែករបស់ខ្ញុំស្រាលបន្តិច ព្រោះខ្ញុំលាយ ហើយខ្ញុំមានឪពុកបារាំង ខ្ញុំមិនអាចធ្វើអ្វីដើម្បីផ្លាស់ប្តូរបានទេ ពណ៌សម្បុររបស់ខ្ញុំ ទៅជាពណ៌ខ្មៅ ឬពណ៌ស្បែកសូមមេត្តាយល់ផង.»។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post 12 bet: Next Post